សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង័្សយ០៣នាក់ត្រូវបានកម្លាំងជំនាញនគរបាលខេត្តបាត់ដំបងឃាត់ខ្លួននឹងបង្រ្កាបគ្រឿងញៀនបានប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកIC​E)ទម្ងន់០​៥ គីឡូក្រាម..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ជនសង័្សយ០៣នាក់ត្រូវបានកម្លាំងជំនាញនគរបាលខេត្តបាត់ដំបងឃាត់ខ្លួននឹងបង្រ្កាបគ្រឿងញៀនបានប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកIC​E)ទម្ងន់០​៥ គីឡូក្រាម..

........................................................................

ខេត្តបាត់ដំបង៖ពីថ្ងៃទី ២៨​ ខែ​ ធ្នូ​ ឆ្នាំ​២០២០​ វេលាម៉ោង​១៣និ​ង​៣០នាទី​ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាត​ ស្នងការនៃស្នងការដ្ឋាន​ នគរបាលខេត្តបាត់ដំបង​ និងដោយបានការ​សម្រប​សម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​បាត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ដឹកនាំមន្រ្តីការិយា​ល័យ​ជំនាញ​បង្រ្កាបករណី​ ជួញដូរដោយខុស​ច្បាប់នូវសារធាតុញៀន​០១ក​រណីនៅក្នុងក្រុងបាត់ដំបង​ ដោយធ្វេីការឃាត់ខ្លួនជនសង័្សយ​ចំនួន០៣នាក់ក្នុងបទល្មេីសជាក់ស្តែង​ ក្នុងនោះគឺ៖

១-ឈ្មោះ​ទូច​ សារុំ​ ភេទប្រុស​អាយុ​ ៥៩ឆ្នំា​ រស់​នៅ​ភូមិដេីមជ្រៃ​ ឃុំអូរស្មាច់​ ស្រុកសំរោង​ ខេត្តឧត្តរ​មានជ័យ​។ 

២-ឈ្មោះសន​ សារ៉ាត​ ហៅ​ហេីម​ហៅរម្យភេទប្រុស​ អាយុ៣៥ ឆ្នាំ រស់នៅភូមិដេីមកូវ​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។ 

៣-ឈ្មោះ​ ហ៊ាង​ ហូយ​ភេទប្រុស​ អាយុ​ ៤៧ឆ្នំា​រស់នៅ​ភូមិអូរស្មាច់​ សង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​។ 

វត្ថុតាងចាប់យករួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន​០៥ថង់មានទម្ងន់០៥គីឡូក្រាម។ -ទូរស័ព្ទដៃចំនួន០១គ្រឿង.

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់នឹងវត្ថុតាងត្រូវបាននគរបាលការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូវច្បាប់៕









No comments