លោកស្រី យូ សុភា បានដឹកនាំក្រុមការងារខេត្តចូលរួមទទួលពលករ២៤នាក់ពីមណ្ឌលចត្តាឡីស័កនៃវិទ្យាល័យម៉ាឡៃ និងច្រកអូរបីជាន់,,,
លោកស្រី យូ សុភា បានដឹកនាំក្រុមការងារខេត្តចូលរួមទទួលពលករ២៤នាក់ពីមណ្ឌលចត្តាឡីស័កនៃវិទ្យាល័យម៉ាឡៃ និងច្រកអូរបីជាន់,,,
....................................................................
ខេត្តសៀមរាប៖ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកស្រី យូ សុភា បានដឹកនាំក្រុមការងារខេត្តចូលរួមទទួលពលករពីមណ្ឌលចត្តាឡីស័កនៃវិទ្យាល័យម៉ាឡៃ និងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យដែលមានប្រជាពលរដ្ឋសរុប ២៤នាក់ ស្រី ១២នាក់ កុមារា ១នាក់។
បងប្អូនប្រជាពលរដ្ឋទាំង ២៤នាក់ ត្រូវបានបញ្ជូនចេញមកពីច្រក២៖
១. ច្រករបៀងម៉ាឡៃចំនួន ១១នាក់ ស្រី ៥នាក់.
២. ច្រករបៀងអូរបីជាន់ចំនួន ១៣នាក់ ស្រី ៧នាក់ កុមារា នាក់.
ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋត្រូវបានដឹកជញ្ជូនតាមរថយន្តយោធាចំនួន ២គ្រឿង ដើម្បីឆ្ពោះទៅសាលាគរុកោសល្យខេត្តសៀមរាប ដើម្បីធ្វើចត្តាឡីស័កឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដោយត្រូវធ្វើចតទាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕
No comments