សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី សុវណ្ណ​ គឹមហាក ស្នងការរង ក៏ជាអនុប្រធាន​ក្រុមការងារ​បាននាំយកអំណោយសម្តេចក្រឡាហោមនិង​លោក​ជំទាវចែកជូនប្រជាពលរដ្ឋនៅឃុំកន្ទឺរ២ស្រុកបាណន់...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្តមសេនីយ៍ត្រី សុវណ្ណ​ គឹមហាក  ស្នងការរង ក៏ជាអនុប្រធាន​ក្រុមការងារ​បាននាំយកអំណោយសម្តេចក្រឡាហោមនិង​លោក​ជំទាវចែកជូនប្រជាពលរដ្ឋនៅឃុំកន្ទឺរ២ស្រុកបាណន់...

..................................................................

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២ ០២០ ដោយបានការអនុញ្ញាតពី​ លោកឧត្ដម សេ នីយ៍ ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ប្រគល់ភារកិច្ចជូនលោកឧត្តម សេនី យ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរង អនុប្រធាន​ ក្រុមការ ងារ​ តំណាង ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនី យ៍ឯក សុខ វាសនា អគ្គនាយករងនិងជា ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកន្ទឺ២​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំ​ណេះសំណាល និងចែកអំណោយ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ​ មានជា​ អង្ករចំនួន ៦.៦៨០គីឡូក្រាម ដេីម្បីចែកជូនដល់ប្រជា​ពលរដ្ឋក្រីក្រចំនួន ៣៣ ៤គ្រួសារ រួមជាមួយអំ​ណោយរបស់ឯកឧត្តម​ ឧត្តម សេនីយ៍​ឯក​ សុខ វាសនា​ និងលោកជំទាវ មានជាអាវរងារចំនួន ៨២៦អាវ សម្រាប់ជូនដល់ក្រុមប្រឹក្សាឃុំ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល​ អង្គភាពភូមិ ប្រជាការពារ​ លោកគ្រូ​ អ្នកគ្រូ​ និងប្រជាពលរដ្ឋ សរុបចំនួន​ ៣៩៤គ្រួសារ​ រស់នៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។


​បន្ទាប់ពីបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ព្រមទាំងសហការី ក៏បានអញ្ជើញទៅសួរសុខទុក្ខ លោក រ៉ូ រើន មេភូមិភ្នំគល់ ឃុំកន្ទឺ២ ដោយលោកកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋានរបស់លោក និងបានជូនថវិកា​មួយចំនួនសម្រាប់ព្យាបាលជម្ងឺផងដែរ៕



No comments