លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម...
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម...
..................................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម ក្រោមអធិបតីភាពលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម។
ដោយមានការចូលរួមពីសំណាក់៖ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក.អភិបាលរងស្រុក.នាយករងរដ្ឋបាលស្រុក.មេបញ្ជាការ.មេបញ្ជាការរងកងកម្លាំងទាំងបី.ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពជំនាញក្នុងរចនាសម្ព័ន្ធថ្មី, ក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ, មន្ត្រីរាជការសាលាស្រុក ព្រមទាំងលោក-លោកស្រីមេឃុំទាំង១៥ឃុំ សរុបវត្តមានចូលរួមចំនួន៦៨នាក់, ស្រី១១នាក់។
No comments