លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ អញ្ជើញជាធិបតីភាព បើកការដ្ឋានបញ្ចុះបឋមសិលា សាង សង់សាលប្រជុំ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ...
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ អញ្ជើញជាធិបតីភាព បើកការដ្ឋានបញ្ចុះបឋមសិលា សាង សង់សាលប្រជុំ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ...
..............................................................
ខេត្តកំពង់ធំ៖នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានឲ្យដឹងថា ដោយសារឃើញអង្គភាពកង្វះសាលប្រជុំ ទើបលោកបានដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាង សង់សាលប្រជុំ ដែលមានលក្ខណៈធំទូលំទូលាយទំនើបទាន់សម័យ ដើម្បីបង្ករលក្ខណ:ងាយស្រួល ក្នុងការបំពេញភារកិច្ច កិច្ចប្រជុំនានា ជាពិសេសបើកវគ្គបណ្ដុះបណ្ដាលរយះពេលខ្លីលើវិស័យធនធានមនុស្ស ដល់កងកម្លាំង ។សាលប្រជុំ ដែលកំពង់ដំណើរការសាងសង់មានទំហំ ១១ ម៉ែត្រ × ៣៦ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូលប្រក់ ស៉ីប្រូ មានបន្ទប់ដាច់ដោយ ឡែកចែកចេញជាបន្ទប់រង់ចាំ សាលប្រជុំតូច បន្ទប់អនាម័យបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិក បរិក្ខារ ចំណាយថវិកាប្រមាណជាង ១៤៧.០០០ ដុល្លារ ។
ខណៈនោះដែរ លោកស្នងការ បានសែនព្រេន បូជា ទាន ធូប ផ្លែឈើ ផ្កាភ្ញី បួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុតពីជម្ងឺកាចសាហាវចង្រៃ ដើម្បីបន្ត ចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត ៕
No comments