កម្លាំងជំនាញនៃអធិការស្រុកល្វាឯមចុះបង្ក្រាបល្បែងសុីសង នឹងឃាត់ខ្លួនស្ត្រីម្នាក់កត់ឆ្នោត វៀតណាមរឺកន្ទុយលេខ..
កម្លាំងជំនាញនៃអធិការស្រុកល្វាឯមចុះបង្ក្រាបល្បែងសុីសង នឹងឃាត់ខ្លួនស្ត្រីម្នាក់កត់ឆ្នោតវៀតណាមរឺកន្ទុយលេខ..
............................................................
ខេត្តកណ្តាល៖កើតហេតុ ថ្ងៃពុធ ២កើតខែបុស្ស ឆ្នាំជូតព.ស. ២៥៦៤ត្រូវថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១១និង ៣០ នាទី ដោយគោរពតាមបទបញ្ជារនឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋានខេត្តកណ្តាល លោកវរសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋានស្រុកល្វាឯម បានចាត់កម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត. ភ្លាមៗនោះកម្លាំងល្បាតឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់បាន១នាក់កំពុងធ្វើសកម្មភាពកត់ឆ្នោតយួនរឺកន្ទុយលេខក្នុងរោងលក់ទឹកអំពៅមាន៖ឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន÷
១.ទូរស័ព្ទដៃម៉ាក Samsung A50 ពណ៌ខៀវ ចំនួន០១
២.ទូរស័ព្ទដៃម៉ាក Samsung Note8 ពណ៌ខ្មៅ ចំនួន០១
៣.សៀវភៅចំនួន០១ក្បាល មានចំនួន៦៧ សន្លឹក មានកត់លេខឆ្នោតចំនួន៣៨សន្លឹក(កត់ឆ្នោតវៀតណាម).
៤.ក្រដាសដានពណ៌ខៀវចំនួន០១សន្លឹក.
៥.ក្រដាស់តូចៗមួយចំនួន.
៦_បុិចចំនួន ០២ដើម.
៧.ម៉ាស៊ីនគិតលេខចំនួន០១
៨.ប្រាក់រៀលចំនួន៣៨១០០០រៀល
៩.ប្រាក់ដុល្លារ ចំនួន២០ដុល្លា
១០.ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ១១សន្លឹកករណីហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះ សែ សុខលី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិ ក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ។
No comments