សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះចែកអំណោយជូនពលរដ្ឋចំនួន២៤គ្រួសារនិងផ្សព្វផ្សាយនូវ វិធានការទប់ស្គាត់ការឆ្លងជម្ងឺកូវីដ-១៩..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះចែកអំណោយជូនពលរដ្ឋចំនួន២៤គ្រួសារនិងផ្សព្វផ្សាយនូវ វិធានការទប់ស្គាត់ការឆ្លងជម្ងឺកូវីដ-១៩..

...............................................................

ខេត្តកណ្តាល៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នូវ វិធានការទប់ស្គាត់នៃការឆ្លងជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពនៅថ្ងៃទី១៧ខែ ឆ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានដឹកកងកម្លាំងចុះចែកអំណោយជូន

ដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃនៅភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។នៅភូមិស្ទឹង០២ក្នុងឃុំសំរោងធំស្រុកកៀនស្វាយស្ទឹង២ឃុំសំរោងធំ ខេត្តកណ្តាល។

បានចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន២៤គ្រួសារ ៖

ដោយមានការអញ្ជើញចូលរួមពីលោកឯក សុផាត សមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយ លោក ទេព ឈួន មេសំរោងធំ និងលោកហួត សីហា នាយប៉ុស្តិ៍សំរោងធំ។

អំណោយដែលចែកជូនរួមមាន៖

១.អង្ករ០១បាវ ២០គីឡូក្រាម

២.មី១កេះតូច

៣.សាប៉ូលាងចាន ០២ដប

៤.ម៉ាស់១ប្រអប់

៥.ទឹកសុីអុីវ១យួរ ទឹកត្រី១យួរនិងថវិកា ២០.០០០រៀល។

លោកអធិការបានថ្លែងថាៈដោយមានការយកចិត្តទុកដាក់ពីលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ។

នៅថ្ងៃនេះលោកបានដឹកនាំក្រុមការងារនាំអំណោយចុះចែកជូនដល់បងប្អូនតែមិនបានគ្រប់គ្រាន់ទេតែគ្រាន់តែបានជួយដោះស្រាយបានមួយគ្រាប៉ុណ្តោះ។

លោកអធិការនគរបាលស្រុកកៀនស្វាយបន្តថាៈសូមបងប្អូនប្រជាពលរដ្ឋត្រូវតែថែទាំសុខភាពឲ្យបានស្អាតដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ហើយត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដែលបានឲ្យ លាងដៃដោះនិងសាប៊ូ.ចែល.បាញ់អាកុលនិងពាក់ម៉ាស់និងកំុនៅប្រមួលផ្តុំគ្នា។

ជាមួយគ្នានោះលោកអធិការក៍បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវណែនាំឲ្យកូន.ចៅជៀសវាងឲ្យឆ្ងាយពីគ្រឿង។



No comments