សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរ បន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្នដើម្បីដោះស្រាយ ដំណើរការសេដ្ឋកិច្ចក្នុងតំបន់...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរ បន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្នដើម្បីដោះស្រាយ ដំណើរការសេដ្ឋកិច្ចក្នុងតំបន់...

...........................................................

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ 

កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម៖

១.ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម 

ក្នុងព្រះរាជាណាចក្រថៃ.

២.ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ .

៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។

សូមបញ្ជាក់ជូនថា៖ លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងឡើយនោះទេ គឺស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយបន្តទៀត។

.


No comments