លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការ នៃអធិការ ដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីលួចម៉ូតូ..
លោកវរសេនីយ៍ឯកឡេងង ប៊ុនឡុង អធិការ នៃអធិការ ដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីលួចម៉ូតូ..
.....................................................................
ខេត្តតាកែវ៖នៅថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់និងការណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោសុខ សំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ អ៊យណារ៉ុង (ហៅពេជ្រ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅផ្ទះរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដែលពាក់ព័ន្ធនឹងករណីអំពេី (លួចម៉ូតូ)
កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១.៥០នាទី ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសនិងបានឆែកឆេរផ្ទះរបស់ជនសង្ស័យឃេីញវត្ថុតាងមួយចំនួនរួមមាន៖
១.អាវុធកែច្នៃ៤ដេីម,
២.គ្រាប់ដែក(គ្រាប់កង់)០១ប្រអប់,
៣.ម្សៅក្រាមពណ៍សសង្ស័យសារធាតុញៀន៣កញ្ចប់តូច,
៤.កាំបិតជំពុះទង់១
៥.ដែកកេះ១៧,
៦.សំបកដប មានចោះគំរប៣,
៧.អំពូលសម្រាប់ជក់ថ្នាំញៀន០៣ និង ថង់សម្រាប់ច្រកម្សៅក្រាមពណ៍សមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចបានយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
No comments