សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម នេត្រ សុភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានអញ្ជើញទស្សនកិច្ចនិងស្វែងយល់ពីការគ្រប់គ្រងអនាម័យបរិស្ថាន,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្តម នេត្រ សុភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានអញ្ជើញទស្សនកិច្ចនិងស្វែងយល់ពីការគ្រប់គ្រងអនាម័យបរិស្ថាន,,,

.................................

ខេត្តសៀមរាប៖រសៀលថ្ងៃសៅរ៍ ៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក  ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ហ្វីណង អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី អមដំណើរ ឯកឧត្តម នេត្រ សុភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន អញ្ជើញទស្សនកិច្ច និងស្វែងយល់ពីការគ្រប់គ្រងអនាម័យបរិស្ថាននៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បានផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម និងបរិស្ថានស្អាត ដោយបានចុះពិនិត្យមើលសកម្មភាពប្រមូលសំរាម ឡដុតសំរាម ការរៀបចំផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងការបំភ្លឺផ្លូវដោយប្រើប្រាស់ប្រព័ន្ធអំពូលសូឡា ជាគម្រោងយុទ្ធនាការ "ផ្ទះ១ អំពូល១" របស់រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងភូមិព្រះដាក់ដែលជាភូមិគំរូប្រចាំស្រុកបន្ទាយស្រីផងដែរ។

រដ្ឋបាលស្រុកនៅតែសង្ឃឹមនិងជឿជាក់ថាការណែនាំនិងផ្សព្វផ្សាយកន្លងមក នឹងបញ្ជ្រាបដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបន្ទាយស្រីអោយចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា៕







No comments