សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក​ បានអញ្ជេីញក្នុងការប្រគល់​-ទទួល​គម្រោងជួសជុលលូរំដោះទឹកមូល​ ចំនួន ២ខ្សែនៅក្នុងឃុំពាមឧកញ៉ាអុង..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក​ បានអញ្ជេីញក្នុងការប្រគល់​-ទទួល​គម្រោងជួសជុលលូរំដោះទឹកមូល​ ចំនួន ២ខ្សែនៅក្នុងឃុំពាមឧកញ៉ាអុង..

................................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ៤កេីត​ ខែបុស្ស​ ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤​ ត្រូវនិងថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២០​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក​ បានអញ្ជេីញក្នុងការប្រគល់​-ទទួល​គម្រោងជួសជុលលូរំដោះទឹកមូល​ ចំនួន ២ខ្សែប្រវែង ១២៦ម៉ែត្រ ខ្សែទី១ ប្រវែង ៧៦ម៉ែត្រ អង្កត់ផ្ចិត០.៦ម៉ែត្រ​ និងមានប្រអប់រំដោះទឹក ៥កន្លែង, ខ្សែទី២ ប្រវែង៥០ម៉ែត្រ អង្កត់ផ្ចិត០.៦ម៉ែត្រនិង មានប្រអប់រំដោះទឹក ៤កន្លែង និងលូរំដោះទឹកជ្រុងមានគម្រប ទទឹង០.៥ម៉ែត្រ ជម្រៅ០.៦ម៉ែត្រនិង ប្រវែង ៧០ម៉ែត្រ ស្ថិតនៅភូមព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ប្រើប្រាស់មូលនិធិគុណប្រយោជន៍ខេត្ត ចំនួន ៦៣,៣០០,០០០រៀល។

សមាសភាពចូលរួមមាន៖​ លោក​ យី​ យ៉េន​ អភិបាលរងស្រុក​ និងជាអនុប្រធានគណៈកម្មការលទ្ធកម្មស្រុក,​ លោក​ ឆាយ​ លាងឈាង​ និងលោកស្រី​ ផែន​ យ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងជាសមាជិកគណៈកម្មការលទ្ធកម្មស្រុក,​ លោកស្រី​ ហង្ស​ ដាឡែន​ លេខាគណៈកម្មការលទ្ធកម្មស្រុក​ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ។

ជាក់ស្ដែងនាពេលកន្លងមកនិងពេលនេះលោកអភិបាលស្រុក លោកតែងតែគិតគូរពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ន ដែលរស់នៅក្នុងមូលដ្ឋាន ដើម្បីដំណោះស្រាយរាល់បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ។





No comments