ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួល នូវថវិកាពីសប្បុរសជន ពីក្រុមអ្នកម្ដាយ ខេត្តបាត់ដំបង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩...
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួល នូវថវិកាពីសប្បុរសជន ពីក្រុមអ្នកម្ដាយ ខេត្តបាត់ដំបង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩...
.................................................................
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលថវិកា ពីក្រុមអ្នកម្ដាយ ខេត្តបាត់ដំបង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ២,០៦០,០០០រៀល (ពីរលាន ៦០ពាន់ រៀលគត់) តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការថ្លែងអំណរគុណ ដល់ក្រុមអ្នកម្ដាយ ខេត្តបាត់ដំបង និងសមាជិកទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលនេះសបញ្ជាក់ពីចូលរួមចំណែក ជួយគ្នាទៅវិញទៅមក បង្ហាញពីការសាមគ្គីគ្នា និងយោគយល់គ្នា ចូលរួមដោះស្រាយបញ្ហារួមគ្នា ឆាប់រហ័យ ក្នុងកាលៈទេសៈដែលប្រទេសជាតិមានវិបត្តិជម្ងឺកូវីដ-១៩ ៕
No comments