លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនាំអំណោយចែកជូនពលរដ្ឋក្រីក្រចំនួន ០៥ គ្រួសារក្នុងឃុំដីឥដ្ឋ..
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនាំអំណោយចែកជូនពលរដ្ឋក្រីក្រចំនួន ០៥ គ្រួសារក្នុងឃុំដីឥដ្ឋ..
...................................................................
ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១៩ខែឆ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយខេត្តកណ្តាល។
លោកវរសេនីយ៍ ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងលោកហង្ស ផាណារ៉ា អធិការ រងស្រុក បានដឹកនាំកម្លាំងយកអំណោយចែកជូនពលរដ្ឋក្រីក្រចំនួន០៥គ្រួសារ ដែលរស់នៅភូមិពពាលខែ២ ក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយ។
ដោយមានការអញ្ជើញចូលរួមពីលោកស៊ុត តូ មេឃុំ ដីឥដ្ឋ.លោក ជឿន សា រុំ នាយប៉ុស្តិ៍ដីឥដ្ឋនិងលោក បុិច ផុនមេភូមិពពាលខែ២ឃុំដីឥដ្ឋ។
នៅក្នុងឱកាសពិធីសំណេះសំណាលនិងចែកអំណោយនាពេលនោះ លោកស៊ុត តូ មេឃុំ ដីឥដ្ឋមានប្រសាសន៍ថាៈក្នុងនាមរូបលោកជាមេឃុំ ដីឥដ្ឋ សូមថ្លែងអំណរគុណដល់លោក ព្រុំ សំណាងនិងមន្ត្រីក្រោមឱវាទបាននាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិពពាលខែ២នេះស្របពេលដែលអាជ្ញាធរដីឥដ្ឋកំពុងយកចិត្តទុកដាក់នូវ វិធានការទប់ស្គាត់ការរាលដាលនៃការឆ្លងនៃជម្ងឺកូវីដ-១៩។
លោកស៊ុត តូ បន្តថាៈសូមបងប្អូនត្រូវថែទាំសុខភាពឲ្យបានល្អនិងស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាលដោយ លាងដៃនិងសាប៊ូ.ចែល.បាញ់អាកុលនិងពាក់ម៉ាស់។
ប្រជាពលរដ្ឋមានចំនួន០៥គ្រួសារក្នុងមួយគ្រូសារៗបានទទួលអំណោយ
១.អង្ករ០១បាវស្មើ២០គីឡូក្រាម។
២.មី០១កេសតូច។
៣.ទឹកត្រី០១យួរ។
៤.ថវិកាចំនួន៤មុឺន
រៀល(បួនមុឺនរៀល)។
ជាមួយគ្នានោះលោកអធិការស្រុកកៀនស្វាយបានថ្លែងថាៈថ្ងៃនេះក្រុមការងារនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបាននាំអំណោយយកមកចែកជូនបងប្អូនមិនបានគ្រប់គ្រាន់ទេគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្តោះអំណោយខាងលើនេះក៍មានការចូលរួមចំណែករបស់លោក មេឃុំ ផងដែរ។
លោកអធិការស្រុកបន្តថាៈសូមបងប្អូនប្រជាពលរដ្ឋត្រូវជួយណែនាំដល់កូន.ចៅត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនជាពិសេសកំុនាំគ្នាបង្ហោះម៉ូតូនៅពេលណាយើងជិះទៅវាដួលត្រូវអ្នកធ្វើដំណើរវាបង្ករគ្រោះថ្នាក់ចរាចរណ៍។
No comments