សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចទុយោស្ពាន់...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចទុយោស្ពាន់...

...................................................................

ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារ អំពៅធ្វើការឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា ធ្វើសកម្មភាពលួចទុយោស្ពាន់ ហេតុការណ៍នេះត្រវនឹងថ្ងៃទី ១៩.១២.២០២០ ម៉ោង០៩និង៥០នាទីស្ថិត នៅក្នុងការដ្ឋាន សំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ.រាជធានីភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចទទួលពាក្យពីដើមបណ្តឹងឈ្មោះ មាស សង្វាន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប្រធានសន្តិសុខ ស្នាក់នៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ(តំណាងក្រុមហ៊ុនប៉េងហួត)

ថាជនសង្ស័យឈ្មោះ ធីម អឿន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ បានធ្វើសកម្មភាពលួចស្ពាន់។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនសង្ស័យចេញពីធ្វើការនៅការដ្ឋានសំណង់បុរីប៉េងហួតខាងលើ រួចលួចយកទុយោស្ពាន់ម៉ាស៊ីនត្រជាក់៣ដុំ ច្រកចូលបាវពណ៌ផ្កាឈូក ដាក់លើកង់ពណ៌ខ្មៅ ជិះចេញមកដល់ក្លោង ទ្វារការដ្ឋាន ក៏ត្រូវបានសន្តិសុខត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ 




No comments