អធិការខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះពន្លត់អគ្គីភ័យឆាបឆេះផ្ទះល្វែងទាន់ពេលវេលា..
អធិការខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះពន្លត់អគ្គីភ័យឆាបឆេះផ្ទះល្វែងទាន់ពេលវេលា..
.................................................................
(ភ្នំពេញ) ៖ អគ្គីភ័យបានឆេះផ្ទះល្វែងប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុនលុចបង្កអោយមានភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ហេតុការណ៍នេះតាមបណ្ដោយផ្លូវ៦៣១ ក្នុងសង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងហុយចេញពីដំបូលផ្ទះល្វែងខាងលើជាខ្លាំងទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ ខណៈពេលនោះម្ចាស់ផ្ទះក៏មិននៅផ្ទះផងដែរ ។
ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗលោក ចេង មន្នីរ៉ា អភិ បាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌមានការចូលរួមពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅដឹកនាំកម្លាំងអន្តរាគមន៍ចុះពន្លត់អគ្គីភ័យនឹងសម្រួលចរាចរណ៍ហេតុការណ៍ឃើញមានរថយន្តពន្លត់អគ្គី ភ័យជាច្រើនអង្គភាពនិងរថយន្តពន្លត់អគ្គីភ័យរបស់ឯកជន ព្រមទាំងមន្ត្រីជំនាញជាច្រើនសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត ។
ក្នុងករណីខាងលើនេះ គឺពុំមានមនុស្សណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែខូចខាតនូវសម្ភារៈជាច្រេីននៅជាន់ខាងលើហើយចំពោះមូលហេតុ សមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវបន្ថែមទៀត ។
#ដោយរស្មីក្រុងតាខ្មៅ!!!!
No comments