សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន...
.................................................................
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង លោកជំទាវ បាន ស្រីមុំ ជាអភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ឋានន្ដរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតផងដែរ៕
No comments