សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានអញ្ចើញជាអធិបតីភាពចុះសំណេះសំណាលនិងនាំយកអំណោយ ចែក ជូន បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានអញ្ចើញជាអធិបតីភាពចុះសំណេះសំណាលនិងនាំយកអំណោយ ចែក ជូន បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក...

...................................................................

ខេត្តកណ្តាល៖នៅថ្ងៃទី២១ខែ ឆ្នូ ឆ្នាំ២០២០ដោយមានការ យក ចិត្ត ទុកដាក់នឹងចង្អុល បង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវ៉ាទសួរសុខទុក្ខសំណេះសំណាលនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កដែលស្ថិតនៅសាលាបឋមសិក្សាគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានត្រឡប់ទៅគេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋវិញដែលមានចំនួន៦០នាក់ស្រី២៩ នាក់ក្នុងនោះមានកុមារចំនួន១៥នាក់ដែលពួកគាតទាំងអស់ត្រូវបានធ្វើសំណាកចំនួន ៣ដងរួចមកហើយគឺអវិជ្ជមាន កូវីដ១៩បានឲ្យវិលត្រលប់ទៅគេហដ្ឋានវិញ។


នៅក្នុងឱកាសពិធីនេះដែរ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនជាប្រធានកាកបាទក្រហមកម្ពុជានិងបាននាំអំណោយយកមកចែកជូនដល់បងប្អូនដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាគគីរក្នុងឃុំគគីរស្រុកកៀនស្វាយនៅថ្ងៃនេះ បងប្អូនបានវិញត្រឡប់ទៅគេហដ្ឋានវិញហើយ។


លោក អ៊ូ ឈាងក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋនៅ ពេល ត្រឡប់ទៅគេហដ្ឋានវិញត្រូវថែទាំសុខភាពឲ្យបានល្អនិងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលត្រូវលាងដៃដោះនិងសាប៊ូ.ចែល.បាញ់អាកុលនិងពាក់ម៉ាស់ហើយកំុនៅប្រមូលផ្តុំគ្នាច្រើន។


លោកអភិបាលបានថ្លែងបន្តថាៈនៅថ្ងៃនេះក្នុងនាមអាជ្ញាធរស្រុកកៀនស្វាយក៍បានជួយឧបត្ថម្ភដល់ ៖

-ក្រុមគ្រូពេទ្យយកសំណាកនិងពេទ្យប្រចាំការចំនួន ១១នាក់ក្នុងម្នាក់ៗថវិកា១០០.០០០។

-ក្រុមគ្រូពេទ្យពិនិត្យកម្តៅ១២នាក់ក្នុង

ម្នាក់ៗថវិកាចំនួន ៣០.០០០រៀល។

-អ្នកធ្វើចត្តាឡីស័កអាយុលើស១៥ឆ្នាំ ចំនួន៤៥នាក់ក្នុង

ម្នាក់ៗថវិកា ៥០.០០០រៀលអង្ករ ២០គីឡូក្រាម.ទឹកស៊ីអ៊ីវ១យួរទឹកសុទ្ធ ១កេស។

-អ្នកធ្វើចត្តាឡីស័កអាយុក្រោម១៥ឆ្នាំ ចំនួន១៥នាក់ក្នុងម្នាក់ថវិកា២០០.០០០

រៀល។

-កម្លាំងប្រជាការពារ ១០នាក់ក្នុងម្នាក់ៗថវិកា ២០.០០០រៀល។


លោកអភិបាលស្រុកកៀនស្វាយសូមថ្លែងអំណរគុណដល់លោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងតាមដានយកសំណាក របស់បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលឃើញ

ថា អវិជ្ចមាន។បងប្អូនប្រជាពលរដ្ឋ សូមគោរពនិងសូមជូនពរលោក អ៊ូឈាង អភិបាលស្រុកកៀនស្វាយនិងក្រុមការងារជួបតែសេចក្តីសុខ។






No comments