លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមសហការី បានអញ្ចើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវម៉ៅ ម៉ាល័យកែ គឹមយ៉ាន.....
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមសហការី បានអញ្ចើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវម៉ៅ ម៉ាល័យកែ គឹមយ៉ាន.....
...................................................................
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមសហការី បានអញ្ចើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវម៉ៅ ម៉ាល័យកែ គឹមយ៉ាន មាន ថវិកា ៣,០០០,០០០រៀល មុី៦កេសតូច ទឹកត្រី៥យួរ ទឹកសុីវអុីវ ៥យួរ ចូលរួម បុណ្យ គ្រួសារសព ឈ្មោះពៅ ផុន ភេទ ប្រុស អាយុ ៦៣ឆ្នាំ នៅភូមិតារាងបាល់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅភូមិកងវា កាលពីព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០ ។
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
No comments