លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញ...
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូន ពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញ...
..................................................................
ភ្នំពេញ៖នៅ ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ នៅបណ្តោយផ្លូវលេខ១៣ ចន្លោះពី១១០ ដល់ផ្លូវលេខ១៨៣ ប្រវែង ១,៦៣៨.៥ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញឆ្នាំ២០២០ ។
នាឱកាសនេះ លោក អភិបាល ក៏បានបន្តចុះត្រួតពិនិត្យការងារផ្សារចំរឹងដែកដាក់តាមមាត់អណ្តូងលូចំនួន ០៩អណ្តូង តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដើម្បីកុំអោយសំរាម ឬកាកសំណល់ផ្សេងៗ ហូរចូលលូនៅពេលមានភ្លៀងធ្លាក់ ដែលជាហេតុបណ្តាលអោយស្ទះលូផងដែរ ។
No comments