លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងាររដ្ឋបាលក្រុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងនៅ ឈរជើង មណ្ឌលទាំង៤..
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងាររដ្ឋបាលក្រុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងនៅ ឈរជើង មណ្ឌលទាំង៤..
....................................................................
ខេត្តបន្ទាយមានជ័យ ៖នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងាររដ្ឋបាលក្រុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភជូនក្រុមការងារដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) ក្នុងក្រុងប៉ោយប៉ែត ចំនួន៤មណ្ឌល គឺ រួមមាន៕
១- មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
២- មណ្ឌលសុខភាពប៉ោយប៉ែត១
៣- វិទ្យាល័យនិមិត្ត
៤- វិទ្យាល័យព្រហ្មនិមិត្ត
ដោយផ្តល់ជូនក្នុងគោលដៅនីមួយៗនូវថវិកាចំនួន១លាន រៀល អង្ករ៥០គីឡូក្រាម ត្រីខ ១កេសធំ មី១កេសធំ ទឹកសុទ្ធមួយចំនួន សម្រាប់ដោះស្រាយចំពោះមុខអាហាររួមប្រចាំថ្ងៃ។
No comments