ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ រស់នៅឃុំឆក់ឈើនាង..
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ រស់នៅឃុំឆក់ឈើនាង..
...................................................................
ខេត្តកណ្តាល៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ច ប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋ រស់នៅឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រុមការងារគណៈកម្មការអន្តរក្រសួង និងលោក លោកស្រី ក្រុមការងារដោះស្រាយផលប៉ះពាល់ និងប្រជាពលរដ្ឋប្រមាណ៥៨គ្រួសារ៕
No comments