លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបិទស្ទីកគ័រចំណាំងផ្លាតពន្លឺដល់បងប្អូនដែលប្រើប្រាស់គោយន្តកន្រ្តៃយ៍ ចំនួន ១៥០គ្រឿង...
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបិទស្ទីកគ័រចំណាំងផ្លាតពន្លឺដល់បងប្អូនដែលប្រើប្រាស់គោយន្តកន្រ្តៃយ៍ ចំនួន ១៥០គ្រឿង...
......................................................................
ខេត្តពោធិ៍សាត់៖ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស ថេង បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបិទស្ទីកគ័រចំណាំងផ្លាតពន្លឺដល់បងប្អូនដែលប្រើប្រាស់គោយន្តកន្រ្តៃយ៍ ចំនួន ១៥០គ្រឿង ជូនដល់ប្រជាពលរដ្ឋ នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ។
នៅក្នុងឱកាសនោះ លោកស្នងការ ក៏បានដឹកនាំមន្ត្រីជំនាញទាំងអស់ធ្វើការចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ២៦២ក្បាលជូនដល់ប្រជាពលរដ្ឋ ដែលជា ម្ចាស់គោយន្តកន្រ្តៃ ដើម្បីឲ្យពួកគាត់ប្រើប្រាស់ និងជួយផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅក្នុងសហគមន៍បន្តទៀត។
លោកស្នងការនគរបាលខេត្តពោធិ៍សាត់បានមានប្រសាន៍បន្តទៀតថា ការចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក និងការបិតស្ទិកគ័រចំណាំងផ្លាតនេះគឺមានគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
No comments