បុរសម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន..
បុរសម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន..
...............................................................
ខេត្តបាត់ដំបង៖នៅថ្ងៃពុធ២រោចខែមិគសិរ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង១០នាទីយប់នៅចំណុចក្រុម០៣ ភូមិ អណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ដោយអនុវត្តតាមមតិដឹកនាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារគ្រឿងញៀន និងទទួលបន្ទុកដឹកនាំអធិការក្រុងបាត់ដំបង
លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានជំរុញអោយ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរចារ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិស្រាស្តខាងលើ បង្រាបបាន ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ននិងឃាត់ខ្លួនជនសង្ស័យបាន១នាក់មាន៖ឈ្មោះ ផុន ឆវ័ន ហៅ(វ៉េវ) ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងចេញ សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន÷
-ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន ១ ថង់
-ទូរស័ព្ធដៃ០១គ្រឿង
-ការបូសម្រាប់ដាក់លុពណ៌ឈាមជ្រូកចំនួន០១
-សម្ភាះប្រើប្រាស់០១ចំនួន
វត្ថុតាងនិងជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
No comments