សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំងនិងជាប្រធានក្រុមការងារបាននាំយកនូវអំណោយ ជាសម្ភារៈ និងថវិកា របស់ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ចែកជូនបងប្អូនដែលជា និវត្តជន និងអតីតយុទ្ធជន សរុបចំនួន១៥នាក់ក្នុងស្រុកពារាំង....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំងនិងជាប្រធានក្រុមការងារបាននាំយកនូវអំណោយ ជាសម្ភារៈ និងថវិកា របស់ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ចែកជូនបងប្អូនដែលជា និវត្តជន និងអតីតយុទ្ធជន សរុបចំនួន១៥នាក់ក្នុងស្រុកពារាំង....

..................................................................

ខេត្តព្រៃវែង៖នៅថ្ងៃទី២ ខែធ្នូ ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារចុះជួយ ភូមិទន្លេជ្រៃ" ក" និងភូមិកញ្ចំ"ខ " ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រួមជាមួយក្រុមការងារបានចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជន និងអតីតយុទ្ធជន ចំនួន១៥រូបនៅក្នុង ភូមិទន្លេជ្រៃ" ក" និងភូមិកញ្ចំ"ខ "ក្នុងឳកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០២០) ដើម្បីរំលឹកគុណដល់វីរយុទ្ធជនស្នេហារជាតិរួមកម្លាំងគ្នាបង្កើតចលនាតស៊ូរំដោះប្រទេសជាតិរួចផុតពីរបបប្រលយពូជសាសន៍ ប៉ុលពត ក្នុងឆ្នាំ១៩៧៩ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាពសម្បូសប្បាយរហូតមកដល់បច្ចុប្បន្ន។

ក្នុងឪកាសនេះដែរខ្ញុំបាននាំយកនូវអំណោយ ជាសម្ភារៈ និងថវិកា របស់ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង ខេត្តព្រៃវែង ចែកជូនបងប្អូនដែលជា និវត្តជន និងអតីតយុទ្ធជន សរុបចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២២គ.ក មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងថវិកា៥ម៉ឺនរៀល និងជូនថវិកា ប្រធាន អនុប្រធានភូមិ ចំនួន១២នាក់ ក្នុង១នាក់ៗ២ម៉ឺនរៀល ផងដែរ។






No comments