សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង អមដំណើរដោយ លោក ភួង មុនី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក ម៉ៅ សុបុណ្ណា ប្រធានការិយាល័យយុវជន បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង អមដំណើរដោយ លោក ភួង មុនី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក ម៉ៅ សុបុណ្ណា ប្រធានការិយាល័យយុវជនបានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ...

......................................................................

ខេត្តបាត់ដំបង៖ព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង អមដំណើរដោយ លោក ភួង មុនី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក ម៉ៅ សុបុណ្ណា ប្រធានការិយាល័យយុវជន  បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៣០ វិច្ឆិកា ២០២០ នៅវិទ្យាល័យ ក្តុលដូនទាវ  វិទ្យាល័យព្រះមុនីវង្ស នៅក្នុងក្រុងបាត់ដំបង និងវិទ្យាល័យឯកភ្នំ ក្នុងស្រុកឯកភ្នំ ។

ឆ្លៀតក្នុងឱកាសនេះលោកប្រធានមន្ទីរ បានប្រគល់សៀវភៅកម្រងវិញ្ញាសារ ដែលសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ជូនលោកនាយកវិទ្យាល័យព្រះមុនីវង្ស ដើម្បីយកទៅចែកជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០នាពេលខាងមុខ និងបាននាំយកសម្ភារៈការពារជំងឺកូវីដ១៩ ដែរសាលានីមួយៗទទួលបានអាកុល១កាន ស្មើនឹង៣០លីត្រ ម៉ាស់៤០០បន្ទះ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង។ 






No comments