លោក ចេង ឌីណា អភិបាលរងស្រុកល្វាឯមតំណាងអោយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វា ឯម បានយកសម្ភារៈសុខាភិបាលមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯម ទាន់កាលៈទេសៈចាំបាច់ដើម្បីទប់ស្កាត់ Covid19..
លោក ចេង ឌីណា អភិបាលរងស្រុកល្វាឯមតំណាងអោយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វា ឯម បានយកសម្ភារៈសុខាភិបាលមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯម ទាន់កាលៈទេសៈចាំបាច់ដើម្បីទប់ស្កាត់ Covid19..
...............................................................
ខេត្តកណ្តាល៖នៅព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០លោក ចេង ឌីណា អភិបាលរងស្រុកល្វាឯម តំណាង លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានយកសម្ភារៈសុខាភិបាលមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯម ទាន់កាលៈទេសៈចាំបាច់ដើម្បីទប់ស្កាត់ Covid19 ។
សមាសភាពចូលរួមពីសំណាក់លោកវរសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមនឹងលោកអធិការរង.ក្នុងនោះលោកអភិបាលរងស្រុកនាំយក សម្ភារៈសុខាភិបាលមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯមទាន់ពេលវេលា សម្រាប់ឲ្យកម្លាំងប្រើប្រាស់ពេលចេញប្រតិបត្តិការបំពេញការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានស្រុកល្វាឯម។
សម្ភារៈរួមមាន៖
- អាកុល ១កាន = ៣០លីត្រ
- ម៉ាស ២០០០ ម៉ាស
-ម៉ាស៊ីនវ៉ាស់កំដៅនិងបាញ់អាកុលស្វ័យប្រវត្តិចំនួន ១ គ្រឿង។
ជានិច្ចជាកាលលោកអភិបាលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនៅក្នុងមូលដ្ឋានជានិច្ចដើម្បីជាការការពារនិងទប់ស្កាត់ពីជំងឺកូវីដ19 លោកវរសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់ចំពោះលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានចាត់តាំងលោក ចេង ឌីណា អភិ បាលរងស្រុកនាំយក សម្ភារៈសុខាភិបាលមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯម។
No comments