សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុកតំណាងលោក​ កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​បាន​អញ្ជេីញ​ចុះ​សួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក​ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន១០ គ្រួសារ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុកតំណាងលោក​ កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​បាន​អញ្ជេីញ​ចុះ​សួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក​ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន១០ គ្រួសារ...

..................................................................

ខេត្តកណ្តាល៖នៅព្រឹក​ថ្ងៃអង្គារ ៨កើតខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២០​ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ល្វាឯម​ ដឹកនាំដោយលោកស្រី រ៉ែន កន្និកា អភិបាលរងស្រុកនិងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុក​ តំណាងលោក​ កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ រួមជាមួយលោកស្រី ពុទ្ធ សុខានី សមាជិកក្រុមប្រឹក្សា​ស្រុក លោកលោកស្រីសមាជិកសមាជិការអនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុក​ និងអាជ្ញាធរភូមិ​ ឃុំ បាន​អញ្ជេីញ​ចុះ​សួរសុខទុក្ខនិងបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក​ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន​១០គ្រួសារ ក្នុងភូមិទួលទ្រាឃុំព្រែកក្មេង ។​ 

ក្នុងនោះមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ​ក្រាម​ មី១កេស​ ត្រីខ​១យួរ​ ទឹកត្រី១យួរ​ ទឹកស៊ីអ៉ីវ១យួរ​ សាប៊ូ២ដុំ និងថវិកា៥០.០០០រៀល​ ផងដែរ។

ក្នុងនោះដែរ លោកស្រីអភិបាលរង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ លោក កន សុខកាយ អភិបាលស្រុកល្វាឯម ជូនដល់បងប្អូនប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងចេះថែទាំសុខភាពស្លៀកពាក់អោយជិតព្រោះថាខ្យល់ត្រជាក់ធ្លាក់ខ្លាំងហើយកុំភ្លេចការពារលាងដៃសម្អាតឲ្យបានគ្រប់ពេលវេលានិងពាក់ម៉ាសអោយបានគ្រប់គ្នាដើម្បីការពារពីជំងឺកូវីដ19។



No comments