សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សំ សៅ អភិបាលរងស្រុកតំណាងលោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែងក្នុងការសម្រុះសម្រួល ករណីបងប្អូនប្រជាលពលរដ្ឋបានបិទផ្លូវ 2SR2,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក សំ សៅ អភិបាលរងស្រុកតំណាងលោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែងក្នុងការសម្រុះសម្រួល ករណីបងប្អូនប្រជាលពលរដ្ឋបានបិទផ្លូវ 2SR2,,

....................................................................

ខេត្តសៀមរាប៖ថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០លោក សំ សៅ អភិបាល រងស្រុក តំណាង លោក ឡុង រដ្ឋារក្ស អភិបាល ស្រុកអង្គរធំ ខេត្តសៀមរាប លោក នាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួបបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពាក់ស្នែង ក្នុងការសម្រុះ សម្រួល ករណីបងប្អូនប្រជាលពលរដ្ឋខាងលើ បានបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2ស្ថិតនៅ ក្នុងភូមិសាស្ត្រស្រុកអង្គរធំ។

ក្នុងនោះដោយមានប្រជាពលរដ្ឋសំណូមពរ៣ចំណុចធំៗ

១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ 

២.សូមបើកបរដោយបន្ថយល្បឿន

៣.សូមមានការជួសជុលផ្លូវឡើងវិញ 

ជាលទ្ធផល:ការសូមណូមពររបស់បងប្អូនប្រជាពលរដ្ឋនោះ លោក សួន សុភាព ជាតំណាងក្រុមហ៊ុន ជានចុងវ៉ាងសន្យាជាមួយនឹងបងប្អូនប្រជាពលរដ្ឋថា៖


១.ជួសជុលផ្លូវឡើងវិញ.

២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០. 

៣.ពេលបើកបរបន្ថយល្បឿន.

ក្រោយការសម្រុះសម្រួលត្រូវបានបញ្ជប់ ប្រជាពលរដ្ឋបានបើកផ្លូវអោយមានរថយន្តចរាចរណ៍ឡើងវិញ៕









No comments