លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងជាប្រធានគណៈបញ្ជាការឯកភាពចុះពិនិត្យ ស្ថានភាពទូទៅតាមមណ្ឌ ចត្តាឡីស័កនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ត..
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងជាប្រធានគណៈបញ្ជាការឯកភាពចុះពិនិត្យ ស្ថានភាពទូទៅតាមមណ្ឌ ចត្តាឡីស័កនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ត..
......................................................................
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២០២០ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងជាប្រធានគណៈបញ្ជាការឯកភាព នឹងមានការចូលរួមពីលោក វរសេនីយ៍ឯក សៅ សារឿនអធិការក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងនគបាលនឹងគណៈបញ្ជាការឯកភារដ្ឋបាលក្រុង ចុះពិនិត្យ ស្ថានភាពទូទៅតាមមណ្ឌចត្តាឡីស័ករួមមាន៖
១.មណ្ឌលសុខភាពប៉ោយប៉ែត១
២.មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិប៉ោយប៉ែត
៣.មណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត.
ដើម្បីពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីព្រះរាជាណាចក្រថៃឡង់ឱ្យបានហ្មត់ចត់តឹងរឹង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្រោយពីមានករណីផ្ទុះវីរុសឆ្លងនេះ នៅក្នុងខេត្តសាមុទ្រសាខន ព្រះរាជាណាចក្រថៃឡង់៕
No comments