ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន..
...............................................................
ភ្នំពេញ៖ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង០០ នាទី ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់មានឈ្មោះ៖ ១.ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖
១.ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់(ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០១កញ្ចប់ថង់),
២.ទូរស័ព្ឌចំនួន០២គ្រឿង (ម៉ាកqpad ពណ៏ទឹកមាស ចំនួន០១,ម៉ាកSAMSUNG ពណ៏ទឹកមាស ចំនួន០១) ,៣.ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន,៤- សម្ភារៈប្រើប្រាស់មួយចំនួន។
ករណីនេះកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់កំពុងអង្គុយ ហើយសមត្ថកិច្ចយើងក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៏សថ្លា ចំនួន០២កញ្ចប់ថង់(ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០១កញ្ចប់ថង់) ដែរជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានទម្លាក់ចោលទៅលើដីចំងាយកន្លះម៉ែត្រពីរខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។ ហើយរូបគេបានសារភាពប្រាប់សមត្ថកិច្ចថា អោយស្គាល់ពីអត្តសញ្ញាណជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ លុះវេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចបន្តឃាត់ខ្លួនបានឈ្មោះ ថៃ កុសល ហៅ សត្សាត្រង់ចំណុចបន្ទប់ជួល លេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។
No comments