សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពុទ្ធោរគ្រឿងញៀនច្រើនអីយ៉ាងនេះស្ត្រីជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបងចាប់ខ្លួនរួមទាំងគ្រឿង ញៀនប្រភេទមេតំហ្វេតាមីនចំនួន៣០ដុំធំ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ពុទ្ធោរគ្រឿងញៀនច្រើនអីយ៉ាងនេះស្ត្រីជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបងចាប់ខ្លួនរួមទាំងគ្រឿង ញៀនប្រភេទមេតំហ្វេតាមីនចំនួន៣០ដុំធំ..

..................................................................

ខេត្តបាត់ដំបង៖នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២០នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបងដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះ ផាត់ ភុំរតនា ហៅហ្វាមានទីលំនៅ ឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ។ 

វត្ថុតាងដកហូតបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៣០ដុំធំ មានទម្ងន់សរុប២៩៨៥៧,០២ក្រាម

-ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន

ជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក៕



No comments