ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ....
...........................................................
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ដែលមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ឯកឧត្តមស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តមមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធខេត្ត លោកអភិបាលក្រុង លោកអភិបាលស្រុកសង្កែ លោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកនាយកព្រះមុនីវង្ស វិ.នេតយ៉ង់ វិ.សម្តេចឪ វិ.ហូព(បប) វិ.ក្តុលដូនទាវ វិ.អន្លង់វិល អនុវិ.សោហឺ និងលោកស្រីនាយិកា សាលាបឋម សម្តេច ជា ស៊ីម នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
ដោយលោកភៅសុភ័ក្រ(តាខ្មៅ០៣)
No comments