លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរងទទួលការងារគ្រប់គ្រងសន្តិសុខឯកជន និង លោកវរសេនីយ៍ទោ អុឹង គឹមសាន នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងនៃការិយា ល័យ ចុះផ្សព្វផ្សាយដល់ភ្នាក់ងារសន្តិសុខឯកជនតាមបណ្តាគោលដៅនានាក្នុងក្រុងសៀមរាប,,,

...............................................................
ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ , ក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជន និង លោកវរសេនីយ៍ទោ អុឹង គឹមសាន នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងនៃការិយាល័យ ចុះផ្សព្វផ្សាយដល់ភ្នាក់ងារសន្តិសុខឯកជនតាមបណ្តាគោលដៅនានាក្នុងក្រុងសៀមរាប អំពី ការថែរក្សាអនាម័យរបស់ភ្នាក់ងារ និង អ្នកជុំវិញផងដែរ ។
ក្នុងនោះក៏មានការចែកម៉ាស់ជូនភ្នាក់ងារសន្តិសុខឯកជន តាមគោលដៅ ដោយបានណែនាំអំពីរបៀបប្រើប្រាស់ និង រក្សាទុក ។
ជាពិសេស ក្រុមការងារនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បានក្រើនរំលឹកដល់ភ្នាក់ងារសន្តិសុខឯកជន និង ភ្នាក់ងារសន្តិសុខសហគ្រាសគ្រឹះស្ថាន អោយរាយការណ៍មកក្រុមការងាររាល់សកម្មភាពមិនប្រក្រតីណាមួយកើតឡើងតាមបណ្តាគោលដៅដែលខ្លួនឈរជើងអោយបានលឿនបំផុត តាមរយៈលេខ Hotline របស់ការិយាល័យដែលមានលេខ ២ ខ្សែ ដូចខាងក្រោមៈ
Tel : 086 3333 69 / 060 69 69 00
ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយជៀសផុតពី ជម្ងឺ COVID-19 ។ សូមអរគុណ៕(ដោយលោកម៉ាន់នី តាខ្មៅ9)
No comments