សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ស៊ីន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក បាននាំយកម៉ាស់ និងជែល អាល់កុល ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាបចែកជូនដល់ការិយាល័យ អង្គភាពនា នា និងរដ្ឋបាលឃុំក្នុងស្រុក ដេីម្បីយកទៅប្រេីប្រាស់ជាប្រចាំថ្ងៃ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក ស៊ីន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក បាននាំយកម៉ាស់ និងជែល អាល់កុល ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាបចែកជូនដល់ការិយាល័យ អង្គភាពនា នា និងរដ្ឋបាលឃុំក្នុងស្រុក ដេីម្បីយកទៅប្រេីប្រាស់ជាប្រចាំថ្ងៃ..

.................................................................

ខេត្តសៀមរាប៖នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ីន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក បាននាំយកម៉ាស់ និងជែល អាល់កុល ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ចែកជូនដល់ការិយាល័យ អង្គភាពនានា និងរដ្ឋបាលឃុំក្នុងស្រុក ដេីម្បីយកទៅប្រេីប្រាស់ជាប្រចាំថ្ងៃ។ 

នាឱកាសចែកនេះដែរ លោក អភិបាលស្រុក ក៏បានណែនាំ និងផ្ដាំផ្ញេីដល់ប្រធានការិយាល័យ អង្គភាព និងលោក លោកស្រីមេឃុំគ្រប់ឃុំ សូមណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមពាក់ម៉ាស់ ធ្វេីអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដេីម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លេីបញ្ហាសុខភាពរបស់យើង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរស្រុក ។ សកម្មភាពទាំងនេះឃេីញថា អាជ្ញាធរស្រុក មិនបានព្រងើយកន្តើយ លើវិធានការនានាដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

ជាមួយគ្នានេះ លោកអភិបាលស្រុក សំណូមពរដល់លោក លោកស្រីប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវវិធានការសំខាន់ៗដូចតទៅ៖

1-កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា 

2-កុំភ្លេច ជែល អាល់កុល ឬលាងដៃនឹងសាប៊ូ

3-កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលស្រុកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលនូវការណែនាំនេះនឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕(ដោយម៉ាន់មី តាខ្មៅ9)



No comments