បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីមានការអប អរ សាទរនឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ក្រោមការដឹកនាំពីលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ...
បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីមានការអប អរ សាទរនឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ក្រោមការដឹកនាំពីលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ...
.......................................................................
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែធ្នូឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទីដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានដឹកនាំលោក សុឹម ម្លីស មេភូមិព្រែកថ្មីនឹងគណៈប្រជាការឯកភាពសង្កាត់ចុះពិនិត្យមើលផ្លូវលំ១ ខ្សែរនឹងឈូសឆាយដីធ្វើផ្លូវមួយខ្សែនឹងចាក់ជាបេតុងក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយការខិតខំប្រឹងប្រែងពី លោក លីវ វណ្ណថេង ជាចៅសង្កាត់ព្រែកថ្មី លោកតែងតែរកដំណោះស្រាយជូនបងប្អូនប្រជាពរដ្ឋនៅក្នុងមូលដ្ឋានព្រែកថ្មីដែលមានកង្វល់នឹងមានបញ្ហារផ្សេងនិងចាត់តាំងលោក សុឹម ម្លីស មេភូមិព្រែកថ្មីមើលការខុសត្រូវយ៉ាងម៉ត់ចត់។
សូមបញ្ជាក់ថាសមិទ្ធផលផ្លូវមួយខ្សែនេះមានប្រវែងទទឹង ៣ម៉ែត្របណ្ដោយ១៣៤.៧ម៉ែតជាផ្លូវលំទល់នឹងផ្លូវជាតិ៣៦៩ ដែលបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ដែលរងទុក្ខលបាកក្នុងការធ្វើដំណើរទៅមក ខណៈពេលនេះយើងក៏ឃើញវត្តមានផ្លូវមួយខ្សែរនេះកំពុងតែរៀបចំឈូសឆាយនិងចាក់បេតុងដើម្បីងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅវិញទៅមកបានដោយងាយស្រួលហើយក្នុងពេលឆាប់ៗ។
បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីមានការអបអរ សាទរនឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ជានិច្ចកាលលោកតែងតែខិតខំប្រឹងប្រែងពុះពារដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្នុង ភូមិព្រែកថ្មី ក៏ដូចជា សង្កាត់ព្រែកថ្មីក្រោមការដឹកនាំដ៏ឆ្លាតវៃពីលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ។(ព័ត៌មានបឋម)
No comments