លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តចុះចែកម៉ាស់ ចំនួន ៩០០០ម៉ាស់ខេត្តសៀមរាប
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តចុះចែកម៉ាស់ ចំនួន ៩០០០ម៉ាស់ខេត្តសៀមរាប.
....................................................................
ខេត្តសៀមរាប៖នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោក ពិន ប្រាកដ អភអភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន សមាជិក សសយក និងអ្នកពាក់ព័ន្ធ បាននាំយក អាកុល ចំនួន៥០ដប និងម៉ាស់ ចំនួន ៩ ០០០ម៉ាស់ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនដល់អាជីវករផ្សាចាស់ បងប្អូនលក់ដូរជុំវិញផ្សាចាស់ អាជីវករលក់ដូរជុំវិញផ្សារទំនេីបអង្គរត្រេតសិនធ័រ អ្នកបេីកបរម៉ូតូកង់បី ម៉ូតូឌុប និងចែកជូនដល់រដ្ឋបាលសង្កាត់ស្វាយដង្គំ ដេីម្បីយកទៅប្រេីប្រាស់ និងចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលបានមករកសេវានៅមូលដ្ឋានសង្កាត់ស្វាយដង្គំ។
នាឱកាសចែកនេះដែរ លោក អភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញេីដល់បងប្អូនអាជីវករទាំងអស់ឲ្យចូលរួមពាក់ម៉ាស់ ធ្វេីអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដេីម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លេីបញ្ហាសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរខេត្ត។ សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃេីញថា អាជ្ញាធរខេត្តមិនបានព្រងើយកន្តើយ លើវិធានការនានាដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការរីករាលដាលក្នុងសហគមន៍។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេចវិធានការពារពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងជំងឺកូវីដចូលដល់សហគមន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ដល់រដ្ឋបាលខេត្តសៀមរាបនូវម៉ាសចំនួន ១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថវិកា ៨០លានរៀល សម្រាប់ផ្តល់ជូនប្រជាជនក្រីក្រ ដែលធ្វើចត្តាឡីស័ក្ត៕
(ដោយម៉ាន់មី តាខ្មៅ9)
No comments