Breaking News

សាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់នីមួយៗ និងជុំវិញបរិវេណសាលាដំបូងខេត្តបាត់ដំបង ដើម្បីការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

សាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់នីមួយៗ និងជុំវិញបរិវេណសាលាដំបូងខេត្តបាត់ដំបង ដើម្បីការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩....

.................................................................

ខេត្តបាត់ដំបង៖នៅព្រឹក ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់នីមួយៗ និងជុំវិញបរិវេណសាលាដំបូងខេត្តបាត់ដំបង ដើម្បីការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

សាលាដំបូង និងអយ្យការអមសាលាដំបូងបានយកចិត្តទុកដាក់ជានិច្ច តាមការណែនាំ របស់ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានវ៉ាស់​កម្ដៅជាប្រចាំជូនមន្ត្រីរាជការ និងភ្ញៀវគ្រប់រូប ព្រមទាំងលាងដៃនឹងទឹកអាល់កុលសម្លាប់មេរោគ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យចូល ហើយបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជានិច្ច  ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។ 




No comments