សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ចុះបិទទីតាំងមណ្ឌលកម្សាន្តចំនួន ២ កន្លែងនៅតំបន់ Pub Streetខេត្តសៀមរាប,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍បានដឹកនាំក្រុមការងារចម្រុះចុះបិទទីតាំងមណ្ឌលកម្សាន្តចំនួន ២ កន្លែងនៅតំបន់ Pub Street ក្រុងសៀមរាប ក្នុងនោះរួមមានភោជនីយដ្ឋានចាក់តន្ត្រីដឺវ័នបាយធី ( The One by T Sky bar) និងថេមផលក្លិប (Temple Club) ជាបណ្តោះអាសន្ន។

មូលហេតុនៃការបិទនេះ គឺដោយសារតែម្ចាស់អាជីវកម្មខាងលើមិនបានចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្លិបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាបបានស្ម័គ្រចិត្តបិទដំណើរការអាជីវកម្មរបស់ខ្លួនតាមការណែនាំរបស់រាជរដ្ឋាភិបាលអស់ហើយ គឺនៅតែពីរកន្លែងចុងក្រោយនេះទេ។

លោកបានបន្តថា ការបិទនេះគឺសម្រាប់តែ KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺដំណើរការធម្មតា ប៉ុន្តែក៏ត្រូវគោរពតាមវិធានសុវត្ថិភាពទេចរណ៍ឲ្យបានខ្ជាប់ខ្ជួនដែរ។

លោកប្រធានមន្ទីរបានអំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានគត់មត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរនៅទូទាំងប្រទេស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា កន្លងទៅនេះ។




No comments