លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញជាអធិតីភាព ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបការងារមន្ត្រីរាជការរដ្ឋបាល,,,,,,,
ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃអង្គារ ២កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញជាអធិបតីភាពបានរៀបចំកិច្ចប្រជុំពង្រឹងរដ្ឋបាលស្រុកល្វាឯមការអនុវត្តរបៀបរបបការងារមន្រ្តីរាជការសាលាស្រុក ។
ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាល រងស្រុក, នាយក នាយករងរដ្ឋបាលសាលាស្រុក, ប្រធាន អនុប្រធានការិយាល័យ-អង្គភាពជំនាញជុំវិញសាលាស្រុក ព្រមទាំងមន្ត្រីរាជការសាលាស្រុកល្វាឯម សរុបវត្តមានចូលរួមចំនួន៥៨នាក់, ស្រី២៤នាក់។
ក្នុងឱកាសកិច្ចប្រជុំនោះផងដែល លោក កន សុខកាយ អភិបាលស្រុក បានណែនាំដល់មន្រ្តីទាំងអស់គ្រប់បណ្តាការិយាល័យពាក់ព័ន្ធសូមយកចិត្តទុកដាក់ពង្រឹងសមត្ថភាពខ្លួន ដេីម្បីត្រៀនអនុវត្តតួនាទីភារកិច្ចថ្មីដែលថ្នាក់ជាតិបានប្រតិភូកម្មនូវមុខងារមួយចំនួនដល់រដ្ឋបាលស្រុក ក៍ដូចជាខិតខំបំរេីសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងមានប្រសិទ្ធភាព។
នៅក្នុងនោះផងដែលលោកអភិបាលស្រុកបន្តជួបប្រជុំជាមួយ ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងភូមិបាលស្រុក ដេីម្បីពង្រឹងលេីការអនុវត្ត និងបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ដេីម្បីពន្លឿនសេវា ក៏ដូចជាការឆ្លេីយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចៀសវាងមានការថ្នាំងថ្នាក់នៃផ្តល់សេវាដីធ្លី។
No comments