សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចូលរួមពិធីផ្ទេរនិងប្រគល់ដី បោសសម្អាតមីនរួច នៅភូមិត្រពាំងថ្ម ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងលោក លោកស្រីអភិបាលរង បានអញ្ជើញចូលរួមពិធីផ្ទេរ-ប្រគល់ដីបោសសម្អាតមីនរួច នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប គាំទ្រថវិកាដោយអង្គកា Peace Land Foundation ក្រោមអធិបតីភាពឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អជ្ញាធរមីន និងលោក LIU ZHIJIE អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី សមាជិកសមាជិកាអង្គការ មន្រ្តីរដ្ឋបាលស្រុក មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ។

តំណាងមជ្ឈមណ្ឌលជាតិ NPMEC បានរាយការណ៍ផងដែរអំពីលទ្ធផលបោសសម្អាតមីន/ស.ផ.ស. នៅភូមិត្រពាំងថ្ម ។ 

លោក LIU ZHI JIE អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងដែកថែបដ៏រឹងមាំ យូរអង្វែង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ រដ្ឋាភិបាលចិនបន្តសន្យា គាំទ្រ និងចូលរួមជាមួយកម្ពុជា ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ។

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន តាមរយៈលោក LIU ZHIJIA អគ្គកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប បានសំដែងនូវការអរគុណដល់អង្គការ Peace Land Foundation ដែលបានគាំទ្រថវិកាបោសសម្អាតមីននៅភូមិត្រពាំងថ្ម ឃុំឃុនរាម ហើយព្រមទាំងថ្លែងអំគុណផងដែរដល់រដ្ឋាភិបាលចិន ដែលជាមហាមិត្តដែកថែប យូរអង្វែងរបស់កម្ពុជាក្នុងការគាំទ្រថវិកា និងសម្ភារៈជាច្រើនដល់វិស័យមីន ។ ឯកឧត្តម អគ្គលេខាធិការក៏បានស្នើសុំអោយអង្គការ Peace Land Foundation បន្តការគាំទ្រដល់វិស័យមីនតទៅទៀត ជាពិសេសការបោសសម្អាតមីន និងស ផ.ស. នៅស្រុកបន្ទាយស្រី និងស្នើអគ្គកុងស៊ុលចិនជួយបន្តស្នើទៅរដ្ឋាភិបាលនិងប្រជាជនចិនឲ្យបន្តផ្តល់ជំនួយបោសសំអាតមីនដើម្បីយើងសម្រេចគោលដៅ ឆ្នាំ២០២៥ ។



No comments