លោកវរសេនីយ៍ត្រី រស់ កក្កដា អធិការរង បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ព្រៃល្វា ចុះធ្វើការផ្សព្វផ្សាយដល់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារព្រៃល្វា,,,,,
ខេត្តតាកែវ៖នៅព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចាត់បញ្ជា..
លោកវរសេនីយ៍ត្រី រស់ កក្កដា អធិការរង បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ព្រៃល្វា ចុះធ្វើការផ្សព្វផ្សាយដល់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារព្រៃល្វា ដែលស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជៀស វាងមានការបាត់បង់ ក្រែងមានជនខិលខូចឆ្លៀតឱកាស នៅពេលបងប្អូន មិនបានប្រុងប្រយ័ត្ន និងណែនាំដល់អាជីវករ ប្រជាពលរដ្ឋ នៅពេលឃើញមានជនណាធ្វើសកម្មភាពគួរឲ្យសង្ស័យ សូមជួយរាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការទាន់ពេលវេលា ។
No comments