អធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិចំនួន ០៥ រូប មកបំរើការងារនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល,,,,
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃអង្គារ ២កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិចំនួន ០៥ រូប មកបំរើការងារនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
ដោយមានការចូលរួមពី លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ ទូទាំងស្រុក និងមន្ត្រីនគរបាលជាតិ ទើបចូលថ្មី ។
ជាមួយគ្នានោះដែរ លោក អធិការ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិ ទើបចាត់បញ្ជូនមក ពេលចុះទៅបំពេញការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់លើការងារដែល លោកនាយប៉ុស្តិ៍ប្រគល់ជូន ព្រមទាំងដកស្រង់បទពិសោធន៍ល្អៗ និងត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសត្រូវសាមគ្គីភាពផ្ទៃរបស់អង្គភាពឱ្យខានតែបាន ។
No comments