លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក៏ជា ប្រធានគណៈបញ្ជាការឯកភាពក្រុង អញ្ជើញចុះសួរសុខទុក្ខនិងថ្លែងអំណគុណ ដល់កងកម្លាំង ក្នុងកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយនិងកម្លាំងចិត្ត បម្រើ បងប្អូន ប្រជាពលរដ្ឋ,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក៏ជា ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត រួមដំណើរ ដោយ គណៈអភិបាលរង មន្ត្រីរដ្ឋបាលក្រុង ចៅសង្កាត់ លោក លោកស្រី ក្រុមការងារ យុវជនក្រុងប៉ោយប៉ែត បានអញ្ជើញចុះសួរសុខទុក្ខនិងថ្លែងអំណគុណ ដល់កងកម្លាំង រួមមាន កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត នគបាលការពារព្រំដែនគោកវរៈសេនាតូចលេខ ៩១១ និងសឹករងក្រុងប៉ោយប៉ែត ដែលលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ចូលរួមសជួយង្រ្គោះបងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុង គ្រោះទឹកជំនន់ក្នុងក្រុងប៉ោយប៉ែតនាពេលកន្លងមកថ្មីៗនេះ និងកិច្ចការងារជាច្រើនទៀតផងដែរ ។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានថ្លែង អំណរនិងអរគុណ ដល់កងកម្លាំងទាំងអស់ដែរបានលះបង់នៅកម្លាំងកាយចិត្តនេះបម្រើ បងប្អូន ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ មិនគិតពីការនឿយហត់ ដើម្បីបម្រើនិងការពារសុខសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋដែលរស់នៅនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ព្រមទាំងនាំយក គ្រឿងឧបភោគបរិភោគ បន្តិចបន្តួច រួមជាមួយ ថវិកា១ចំនួន ជាការលើកទឹកចិត្ត ដល់កងកម្លាំងផងដែរ។
No comments