លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋ ៤០គ្រួសារ,,,,
ខេត្តបន្ទាយមានជ័យ៖នាព្រឹក ថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័ និងលោកស្រី លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន -អង្ករ ២៥គីឡូក្រាម -ទឹកត្រី០១យួ -ទឹកសុីអុីវ១យួរ -បីចេង ០១ថង់តូច -ទឹកសុទ្ធ ០២យួរ-ថវិការ ២មុឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ថ្លែងក្នុងឳកាសនោះដែរ លោក ឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ និងអោយបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល កម្មវិធីនេះប្រារព្វនៅភូមិ ចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ។
No comments