លោក សាម ឡន ជាប្រធានក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលសង្កាត់ សាលាកំរើកបានសហការជាមួយអង្គការផ្ទះអញ្ជលី និងអង្គការសម្រេចសុបិនកុមារកម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋលើកទី៣ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៧ គ្រួសារ...
លោក សាម ឡន ជាប្រធានក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលសង្កាត់ សាលាកំរើកបានសហការជាមួយអង្គការផ្ទះអញ្ជលី និងអង្គការសម្រេចសុបិនកុមារកម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋលើកទី៣ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៧ គ្រួសារ...
......................................................................
ខេត្តសៀមរាប៖នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលសង្កាត់សាលាកំរើក ដោយមានកិច្ចសហការពីអង្គការផ្ទះអញ្ជលី និងអង្គការសម្រេចសុបិនកុមារកម្ពុជា បានផ្ដល់អំណោយជាលើទី៣ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៧ គ្រួសារមកពី៤ភូមិ ក្នុងសង្កាត់សាលាកំរើកក្រុងសៀមខេត្តសៀមរាប។
ដើម្បីចូលរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជា ពលរដ្ឋក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រុមប្រឹក្សាសង្កាត់សាលាកំរើក ដែលមានលោក សាម ឡន ជាប្រធានក្រុមប្រឹក្សាសង្កាត់ បានខិតខំក្នុងការទំនាក់ទំនងរកជំនួយពីសប្បុរសជន និងអង្គការសង្គមស៊ីវិលនានាក្នុងមូលដ្ឋាន ដូចជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះក្នុងមូលដ្ឋាន នាអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
អំណោយទាំងនោះរួមមាន: អង្ករ ១០គីឡូ ទឹកស៊ីអ៉ីវ ១ដប ទឹកត្រី ១ដប សាប៊ូលាងចាន ១ដប សាប៊ូម្សៅ ១កញ្ចប់ សាប៊ូដុំ ៥ដុំ ស្ករស ១ថង់ អំបិល ១ថង់ មាំល្ហុង ១គីឡូ និងសាច់ក្រក ០,៥គីឡូ។
ឆ្លៀតក្នុងឱកាសនេះលោក សាម ឡន ចៅសង្កាត់សាលាកំរើក បានជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួម ពីការធ្វើអនាម័យឲ្យបានត្រឹមត្រូវ និងពាក់ម៉ាសនៅពេលចេញក្រៅ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ឲ្យបានគ្រប់គ្នា។
No comments