សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សម្តេច​កិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​ក​ម្ពុជា​ រួមជាមួយ​ ឥស្សរជន​ជាន់​ខ្ពស់​អញ្ជេីញអុជធូបទានថ្វាយជូនចំពោះទីសក្ការៈ នៅចំណុចពេជ្រនិល​ បារមីលោកយាយ​ម៉ៅ​ពេជ្រនិល​ បួងសួង​សុំ​សេចក្ដី​សុខ​ស​ប្បាយ​ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

សម្តេចកិត្ដិព្រឹទ្ធបណ្ឌិតត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​ក​ម្ពុជា​ រួមជាមួយ​ ឥស្សរជន​ជាន់​ខ្ពស់​អញ្ជេីញអុជធូបទានថ្វាយជូនចំពោះទីសក្ការៈ នៅចំណុចពេជ្រនិល​ បារមីលោកយាយ​ម៉ៅ​ពេជ្រនិល​ បួងសួង​សុំ​សេចក្ដី​សុខ​ស​ប្បាយ​ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ...

​...................................................................

ខេត្តកំពង់ស្ពឺ​៖នាព្រឹកថៃ្ងសៅរ៍​ ទី២៨​ ខែវិច្ឆិ​កា​ ឆ្នាំ​២០​២០​ កំលាំងនគរបាលនៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ បាន​ការពារដំ​ណេីរអញ្ជេីញឆ្លងកាត់​ ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ របស់​ សម្តេច​កិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​ក​ម្ពុជា​ រួមជាមួយ​ ឥស្សរជន​ជាន់​ខ្ពស់​ អញ្ជេីញ​រួមដំណើ​រសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត​ ។ 

នាឱកាសនោះ​ សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត​ បាន​អញ្ជើញ​អុជធូបទានថ្វាយជូនចំពោះទីស​ក្ការៈ​ នៅចំណុចពេជ្រនិល​ បារមីលោកយាយ​ម៉ៅ​ពេជ្រនិល​ បួងសួង​សុំ​សេចក្ដី​សុខ​ស​ប្បាយ​ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា​ ពិសេស​ សុខ​សន្តិភាព​កេីតមានឋិតថេរ​ គង់វង្សយូរអង្វែង​ សូមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រ​ទេសជៀ​សផុតពីជំងឺកូវីដ.១៩​ ទាំងអស់​គ្នា​ សម្ដេច​បាន​ផ្ដល់​មហាកិត្ដិយស​ ថតរូប​អនុស្សាវរីយ​ជាមួយ​កងកម្លាំង​នគរបាល​ ដែល​មានវត្ដមាន​បេសកកម្ម​បំពេញ​ភារកិច្ច​នៅ​គោលដៅ​លោកយាយ​ម៉ៅ​ ពេជ្រ​និល​ មុនសម្ដេចបណ្ដដំណេីរ​ឆ្ពោះទៅមុខបន្ដ​ ។ 

ក្នុងនាមកងកម្លាំងនគរបាល​ នៃស្នងការដ្ឋាន​នគរ​បា​លខេត្ដកំពង់ស្ពឺ​ ទាំងអស់​ តាងនាម​ខ្លួ​ន​ ខ្ញុំ​បាទ​ ឧត្ដមសេនីយ៍​ទោ​ សម​ សា​មួន​ ស្នង​កា​រនគរបាល​ខេត្ដ​កំពង់ស្ពឺ​ សូមគោរព​ ជូន​ព​រ​ ស​ម្តេច​កិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​ សែន​ និងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណា​ចក្រកម្ពុជា​ ព្រមទាំង​បុត្រា​_បុត្រី​ បុត្រប្រសារ​ ចៅប្រុស​ ស្រី​ ទទួល​បាន​សេចក្ដី​សុខ​សុភម​ង្គល​គ្រប់​ក្រុម​គ្រួសារ​ និងជៀស ផុតពីជម្ងឺ កូវីដ​ ពិសេសមាន​វត្តមាន​សម្ដេចតេជោ​ ប្រទេ​ស​ជាតិ​ទទួល​បាន​ សុខសន្ដិភាព​ ១០០%​ "« អរគុណ​ ! សន្ដិភាព​ »"។



No comments