ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជ ខេត្តប្រគល់អំណោយជូនរដ្ឋបាលស្រុក/ក្រុង ចំនួន ៤ និងឯកសារជំនួយស្មារតីសិស្សថ្នាក់ទី១២ ជូនមន្ទីរអប់រំខេត្តព្រៃវែង....

....................................................................
ព្រៃវែង ៖នាថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២០ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បន្តនាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ រួមមាន ៖ អង្ករ ថ្នាំពេទ្យ អាវយឺត ជែលសម្លាប់មេរោគ និងម៉ាសការពារ ប្រគល់ជូនរដ្ឋបាលស្រុក ក្រុង ចំនួន ៤ គឺស្រុកពាមជរ ស្រុកពាមរក៍ ក្រុងព្រៃវែង និងស្រុកពោធិ៍រៀង ក្នុងខេត្តព្រៃវែង សម្រាប់បន្តចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព និងប្រើប្រាស់ក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាត នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ ភារិទ្ធ ក៏បានប្រគល់ឯកសារជំនួយស្មារតីសិស្សថ្នាក់ទី១២ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងបានដឹកនាំកិច្ចប្រជុំជាមួយប្រធាន ស.ស.យ.ក. ស្រុក/ក្រុង ទាំង១៣ ដើម្បីត្រៀមចែកឯកសារជំនួយស្មារតីសិស្សថ្នាក់ទី១២ និងត្រៀមចូលរួមសហការជាមួយ ACU ក្នុងកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩-២០២០ សម័យប្រឡង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
No comments