ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការជុសជុលផ្ទះប្រជាពលរដ្ន បន្ទាប់ពីទឹកជំនន់ស្រកចុះ ផ្ទះចំនួន២៨ខ្នង ត្រូវបានកសាងថ្មីជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុង ស្រុកមង្គលបូរី..
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការជុសជុលផ្ទះប្រជាពលរដ្ន បន្ទាប់ពីទឹកជំនន់ស្រកចុះ ផ្ទះចំនួន២៨ខ្នង ត្រូវបានកសាងថ្មីជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុង ស្រុកមង្គលបូរី..
.....................................................................
ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេបញ្ជា ការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងចូលរួមជាមួយអាជ្ញាធរ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងរាជ អាវុធ ហត្ថខេត្ត ស្នងការនគរបាល បានរួមគ្នាជួយជួសជុលកសាងផ្ទះថ្មី ជូនដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជាបឋម បន្ទាប់ពីទឹកជំនន់ស្រកចុះ ផ្ទះចំនួន២៨ខ្នង ត្រូវបានកសាងថ្មីជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងរាជ អាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានបានធ្វើរួចរាល់ ចំនួន០៤ខ្នង និងបន្តធ្វើជាបន្តបន្ទាប់ទៀត។ ដោយឡែកតំបន់ប្រតិបត្តិការសឹងរងខេត្ត រួមជាមួយស្នងការនគរបាល ក៏បានធ្វើរួចរាល់មួយចំនួនផងដែរ។
ក្នុងឪកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការប្រគល់ផ្ទះជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ដែលតែងតែយកចិត្តទុកដាក់ ចាត់តាំងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ គ្រប់ភូមិសាស្រ្តឈរជើង ចុះជួយប្រជាពលរដ្ឋគ្រប់ពេលមានទុក្ខលំបាក អស់ពីកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភក្តីភាពរវាងកងទ័ព និងប្រជាជន៕
No comments
New comments are not allowed.