សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន...

...............................................................

ខេត្តកណ្តាល៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តនិងលោកវរសនីយ៍ ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរគ្រឿងញៀន។

ភ្លាមៗនោះលោកវរសេនីយ៍ឯក មែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាលបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗនៅចំណុចផ្ទះជួលក្នុងតំបន់7NGនៅភូមិសេដាឃុំវិហារសួគ៍ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅវេលាម៉ោង ១៧នឹង០០នាទីត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០។ 

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់៖១.ឈ្មោះ ធី សុធា ហៅ(ពៅ)ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅផ្ទះជួលតំបន់7NGភូមិសេដា ឃុំវិហារសួគ៍ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។             

វត្ថុតាងចាប់បានរួមមាន៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៦កញ្ចប់(មធ្យម០៤កញ្ចប់និងតូច២២កញ្ចប់) ទំងន់១៦,៣៨ក្រាម។

២-ទូរស័ព្ទដៃចំនួន០១គ្រឿង។

លោក អធិការ បន្តថានៅមុនពេលកេីតហេតុមានកម្លាំងបានទទួលប្រជាពលរដ្ឋផ្តល់ព័ត៍មានថាឃេីញឈ្មោះសុធាហៅ(ពៅ )ភេទប្រុសកំពុងតែជួញដូរថ្នាំញៀននៅក្នុងបន្ទប់ជួលរបស់ខ្លួនលេខ៥២ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេីពេលនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុីធរបានចុះទៅបង្រ្កាបហេីយឃាត់ឈ្មោះសុធា ហៅ(ពៅ)ភេទប្រុស និងដកហូតបានម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦កញ្ចប់(មធ្យម០៤កញ្ចប់និងតូច២២កញ្ចប់)។ 

បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដេីម្បីធ្វេីការសាកសួរ។ 

ក្រោយពីធ្វេីការសាកសួរឈ្មោះ ធី សុធា ហៅ(ពៅ) ភេទប្រុសបានឆ្លេីយសារភាពថាខ្លួនពិតជាបានលក់ថ្នាំញៀនមែនចំពោះថ្នាំញៀនគឺខ្លួនទៅទិញនៅម្តុំអង់តែនទួលគោកពីឈ្មោះ(ភក្រ្ត័)ភេទប្រុសដោយទិញម្តងតំលៃ៥០០ដុល្លាដេីម្បីរំលែកលក់បន្ត។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវីធី។



No comments