សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាមី យ៉ាន់ម៉ាប្រចាំកម្ពុជា ទើបចប់អាណត្តិចូលជួបសម្តែងការគួរសមនិងជម្រាប លា...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាមី យ៉ាន់ម៉ាប្រចាំកម្ពុជា ទើបចប់អាណត្តិចូលជួបសម្តែងការគួរសមនិងជម្រាប លា...

...................................................................

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យឧត្ដមសេនីយ៍ត្រី វីន កូកូ អនុព័ន្ធយោធាប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង ជម្រាបលា។

នៅក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាកាដ្ឋាននោះ ឧត្ដមសេនីយ៍ត្រី វីន កូកូ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំដែលលោកបានរស់នៅ និងបំពេញការងារជាអនុព័ន្ធយោធា លោកបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌ និង បេតិកភណ្ឌដ៍តម្លៃរបស់កម្ពុជា។  

ជាមួយនោះ លោកអនុព័ន្ធយោធាមីយ៉ាន់ម៉ា ក៏បានសង្កេតឃើញ និង វាយតម្លៃខ្ពស់ នូវសន្ទុះរីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយកម្ពុជាមានស្ថិរភាព និងសុខសន្តិភាពពេញផ្ទៃប្រទេស។ 

អនុព័ន្ធយោធាមីយ៉ាន់ម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភម៉ាសចំនួនជាង២លាន និងបរិក្ខាពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីការពារជំងឺរាតត្បាតកូវីដ១៩។ ឧត្ដមសេនីយ៍ត្រី ចាត់ទុកការបរិច្ចាគរបស់សម្តេចតេជោនាពេលនេះ គឺពិតជាមានតម្លៃ និង ឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ 

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់អនុព័ន្ធយោធាមីយ៉ាន់ម៉ា ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និង ពង្រីកជាបន្តបន្ទាប់។  

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ រម្លឹកថា ប្រទេសទាំងពីរ(កម្ពុជា-មីយ៉ាន់ម៉ា) មានប្រពៃណី និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ហើយនៅឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ 

នាយឧត្ដមសេនីយ៍ បានសម្តែងការអបអរសាទចំពោះការបោះឆ្នោតសកលនៅប្រទេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅយ៉ាងរលូន សម្រាប់ដល់ការត្រួសត្រាយផ្លូវសន្តិភាព ការបង្រួបបង្រួមជាតិ និង ស្ថិរភាពនៅក្នុងប្រទេស។ 

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានចូលរួមសោកស្ដាយផងដែរ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សជាង ១,៨០០ នាក់។ 

នាយឧត្ដមសេនីយ៍បានគូសបញ្ជាក់បន្តទៀតថា ថ្វីត្បិតកម្ពុជាជាប្រទេសតូចហើយក្រ ក៏សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ដល់កិច្ចការមនុស្សធម៌ ជួយសង្រ្គោះជីវិតមនុស្សនៅលើនាវា Westerdam ដោយមិនប្រកាន់ជាតិសាសន៍ ហើយថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជួយឧបត្ថម្ភម៉ាស និងសម្ភារបរិក្ខាពេទ្យមួយចំនួនដល់បណ្តាប្រទេសនៅក្នុងតំបន់ ក្នុងនោះមាន ប្រទេសឡាវ, មីយ៉ាន់ម៉ា និង ទីម័រ ក្នុងស្មារតីមិត្តភាព សាមគ្គីភាពយូរអង្វែង ក៏ដូចជាការរួមដៃគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩៕



No comments